ក្រុមអ្នកតវ៉ាដីធ្លីបឹងកក់បានរួមគ្នាដាក់បណ្ដាសា លើអង្គតុលាការ ក្រោយពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង ដោយផ្ដន្ទាទោសអ្នកស្រី ទេព វន្នី ពីបទបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងបង្គាប់ឲ្យសងសំណងទឹកប្រាក់ ៤ លានរៀលទៅដើមបណ្តឹងឈ្មោះ ហោ ហឿន និង ៥ លានរៀលទៅឈ្មោះ អ៊ុក រតនៈ ផងដែរ។ ។ អ្នកស្រី ហួត ចាន់សុវណ្ណ បងស្រីអ្នកស្រី ទេព វន្នី បានហៅការកាត់ក្ដីនេះថា ជាការកាត់ក្ដីមិនមានយុត្តិធម៌ និងជាតុលាការតេឡេ។