កម្មករនិងកម្មការិនី ប្រមាណ ២ ពាន់នាក់ នាំគ្នាតវ៉ាមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈនេះ ដោយសារតែថៅកែរត់ចោលមិនបើកប្រាក់ឈ្នួល ក្រោមលេសអនុញ្ញាតឲ្យពួកគាត់ ចូលរួមកម្មវិធីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។