ជាយូរមកហើយដែលវិស័យសូត្ររបស់កម្ពុជាស្ទើរតែផុតជីវិតរហូតមកដល់ពេលនេះ ដោយសារតែវាត្រូវបានគេទុកចោលមិនអភិវឌ្ឍ ហើយមានតែកសិករតិចតួចប៉ុណ្ណោះដែលបន្តកិច្ចការដាំដុះមក សម្រាប់សិប្បកម្មជាលក្ខណៈគ្រួសារ។ ជាលទ្ធផលកម្ពុជាបាននាំចូលសូត្រយ៉ាងហោចណាស់ ៤០០ តោនក្នុងមួយឆ្នាំដែលមានតម្លៃ ៣០ លានដុល្លារ។
ដោយមើលឃើញពីហានិភ័យចំពោះវិស័យនេះ គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មសូត្រត្រូវបានបង្កើតឡើងដោយមណ្ឌលស្រាវជ្រាវសូត្រកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ គម្រោងនេះត្រូវបានផ្តួចផ្តើមគំនិតដោយលោកបណ្ឌិត ម៉ី កល្យាណ ក្រោយក្លាយជាប្រធានក្រុមប្រឹក្សាភិបាល RUPP។