ភ្នំពេញ: តាមបណ្ដោយផ្លូវ៣២២ ម្ដុំបឹងកេងកង១ ស្ថិតនៅក្នុងហាង A Pros Pub ដែលជាទីកន្លែងស្ដាប់ភ្លេងកម្សាន្ត ទទួលទានអាហារ និងភេសជ្ជៈផ្សេងៗ ជាមួយនឹងបរិយាកាស តុបតែងលំអនៅក្នុងហាង បានទាក់ទាញអារម្មណ៍អតិថិជន ជាច្រើន ដើម្បីជួបជុំសប្បាយចាប់ពីពេលល្ងាចបន្ទាប់ពីសម្រាកពីការងារ ឫការសិក្សា ដោយមានជាលក្ខណៈក្រុមគ្រួសារ និងមិត្តភ័ក្តិផងដែរ។