រុក្ខជាតិបញ្ចេញបុប្ផាពណ៌សក្លិនពិដោរដែលទំនងមានអាយុកាលរាប់រយឆ្នាំ បានដុះបណ្ដុបពីលើកំពូលប្រាសាទពីរ ហាក់បីដូចជា ផើងរុក្ខជាតិគួរទាក់ទាញ អន្ទងចិត្ដភ្ញៀវទេសចរជិតឆ្ងាយមិនណាយ និងការឡើងភ្នំចំណោតនេះមកគយគន់ចំប៉ីដុះលើថ្មដ៏អស្ចារ្យនេះ។ ឯខាងលិចប្រាសាទចម្ងាយ ៣០ ម៉ែត្រ ទីសក្ការៈលិង្គព្រះឥសូរកម្ពស់ជាង ២ ម៉ែត្រ ក៏ជាគោលដៅទេសចរដែលចង់ដឹងចង់ស្គាល់វត្ថុស័ក្ដិសមរបស់មនុស្សលោកផងដែរ។