របាយការណ៍របស់ស្ថាប័នអង្គការសហប្រជាជាតិបួនរួមគ្នាហៅកាត់ថា P4P នៅឆ្នាំ ២០១៣ បានបង្ហាញពីទិន្នន័យដ៏ភ្ញាក់ផ្អើលអំពីការរំលោភអំពានលើស្រ្តីនៅជុំវិញពិភពលោក និងនៅកម្ពុជា។
ដោយឡែក អំពើហិង្សាក្នុងគ្រួសារត្រូវបានអ្នកជំនាញមើលឃើញថា បានកើនឡើងនូវចំនួនរាយការណ៍អំពីបញ្ហានេះ។ ពួកគាត់យល់ស្របថា ជាញឹកញាប់ការរាយកាណ៍ទៅកាន់អាជ្ញាធរ ដើម្បីដោះស្រាយ បែរជាធ្វើឲ្យបញ្ហាកាន់តែមានភាពស្មុគស្មាញទៅ។