Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជីសេវេន ស៊ីនម៉ា នាំ​ចុងភៅ​សិង្ហបុរី​ហោះ​មក​ចម្អិន​បបរ​ខ​កង្កែប​នៅ​ភ្នំពេញ

ជីសេវេន ស៊ីនម៉ា នាំ​ចុងភៅ​សិង្ហបុរី​ហោះ​មក​ចម្អិន​បបរ​ខ​កង្កែប​នៅ​ភ្នំពេញ

ភ្នំពេញ: ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ជាង ១៧ ឆ្នាំ នៅ​ប្រទេស​សិង្ហបុរី ភោជនីយដ្ឋាន ជីសេវេន ស៊ីនម៉ា ដែល​ជា​ហាង​ល្បី​ឈ្មោះ​ខាង​បបរ​ខ​កង្កែប​នៅ​ទឹកដី​ដ៏​ជឿន​លឿន​ក្នុង​តំបន់​អាស៊ី​នោះ បាន​សហការ​ចាប់ដៃ ជាមួយ​ក្រុមហ៊ុន WorldBrigde International LTD ដោយ​រំលេច​វត្តមាន​នៅ​រាជធានី​ភ្នំពេញ ដោយ​នាំ​មក​ទាំង​រសជាតិ​ដើម​នៃ​អាហារ ជាមួយ​ចុងភៅ​ជំនាញ​ជនជាតិ​សិង្ហបុរី​មក​ចម្អិន​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង។

លោក ឈាន សុខផល អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ភោជនីយដ្ឋាន ជីសេវេន ស៊ីនម៉ា បាន​និយាយ​ថា៖ «នៅ​ទីនេះ​មាន​បម្រើ​មុខម្ហូប​ជាច្រើន​មុខ តាម​តម្រូវការ​របស់​អតិថិជន​ដែល​ចង់​ទទួល​អាហារ​បែប​សាំងហ្គាពួរ ជាពិសេស​ខ​កង្កែប​ឆ្នាំង​ដី គុយទាវ​ឆា​សើម​គ្រឿង​សមុទ្រ​ដាក់​នៅ​ក្នុង​កន្ទោង​ស្លា ព្រមទាំង ក្បាល​ត្រីឆ្លាម​ចំហុយ​ទឹក​ប្រេង​ខ្យង​គឺជា​មុខម្ហូប​ប្រចាំ​ភោជនីយដ្ឋាន​តែម្ដង»។