ចំពោះអ្នកដែលបានទស្សនារឿង ”The Gate” ច្បាស់ជាលាន់មាត់សរសើរចំពោះទេពកោសល្យរបស់លោក ភឿង កុម្ភៈ សម្តែងជាតួអង្គឌុចដែលជា ប្រធានគុកទួលស្លែង (ស២១)។ ថ្វីត្បិតលោក កុម្ភៈ មិនធ្លាប់ប្រលូកក្នុងវិស័យភាពយន្តពីមុនមក ក៏ប៉ុន្តែបទពិសោធន៏ធ្លាប់ជាអ្នកបកប្រែរបស់ លោកឌុច នៅឯសាលាក្តីខ្មែរក្រហមបានធ្វើឲ្យការសម្តែងរបស់លោកមានភាពរស់រវើកគួរឲ្យស្ងប់ស្ញែង។
“ The Gate “ គឺជាខ្សែភាពយន្តនិយាយភាសាបារំាងក្រោមការដឹកនំារឿងពីលោក Régis Wargnier''s ដកស្រង់ចេញពីកំណត់ហេតុដ៏ល្បីល្បាញរបស់លោក Francois Bizot នៅពេលដែលលោកត្រូវបាន ឃាត់ខ្លួនជាអ្នកទោស របស់ឌុច។