ភ្នំពេញ: សម្រាប់អ្នកមិនសូវមានពេល ឬខ្ជិលធ្វើដំណើរផ្លូវឆ្ងាយទៅកាន់រមណីយដ្ឋានតាមបណ្ដាខេត្ដក្រុងនានាដែលសម្បូរទេសភាពធម្មជាតិស្រស់ត្រកាល អ៊ីចឹង រមណីយដ្ឋាន បឹងបៃតង នៅក្នុងសង្កាត់ភ្នំពេញថ្មី ក្រុងភ្នំពេញ អាចជាជម្រើសដ៏ស័ក្ដិសមសម្រាប់ការសម្រាកលម្ហែ ស្ទូចត្រី និងទទួលទានអាហារលើស្រះទឹកក្រោមជំនោរដ៏ត្រសៀកនៃម្លប់ឈើប្រកបដោយផាសុកភាព។