ក្រុងសំរោង: ជណ្ដើរឈើចំនួន ១១៨១ កាំ ដែលទើបសង់រួចរាល់កាលពីខែសីហា សម្រាប់់កងកម្លាំងប្រើប្រាស់ក្នុងការដឹកជញ្ជូនស្បៀងឡើងចុះភ្នំដងរែកត្រង់ចំណុចប្រាសាទខ្នាល បានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាតិ ចង់ទទួលបទពិសោធពីការដើរឡើងជណ្ដើរឈើរាប់ពាន់កាំ និង ស្គាល់ពីតំបន់ខ្សែត្រៀមជួរមុខរបស់កងទ័ពខ្មែរ។