ជារៀងរាល់ឆ្នាំទន្លេចតុមុខនៃរាជធានីភ្នំពេញ ប្រែក្លាយពីស្ងាត់ជ្រងំ ទៅជាអ៊ូអរក្នុងរយៈពេល ៣យប់ ៣ថ្ងៃ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងកំឡុងថ្ងៃទី ២ ដល់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះទូក ង ប្រមាណ ៣០០ បណ្ដែតខ្លួនត្រៀបត្រានៅលើទន្លេ ដើម្បីចូលរួមការប្រណាំងក្នុងព្រះរាជពិធីបុណ្យដ៏ធំនេះផងដែរ។ រាជធានីភ្នំពេញបានក្លាយជាទីដៅនៃការប្រមូលផ្ដុំ ប្រជាជន រាប់ម៉ឺននាក់ ដែលមកពីតាមបណ្ដាខេត្ត ក្រុងនានាទូទាំងប្រទេសដើម្បីចូលរួមអបអរ ដែលផ្ទុយពីពិធីបុណ្យជាតិផ្សេងៗដទៃទៀតនៅពេលយប់ ប្រទីប ១២ បានបណ្ដែតខ្លួន អង្រួននិងពន្លឺកាំជ្រួចបានញ៉ាំងឲ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធម្ម។