ក្រុងប៉ៃលិនៈ ក្នុងដំណើរកម្សាន្តទៅទឹកដីនៃខេត្តប៉ៃលិន អ្នកទេសចរកម្ររំលងឆៀងចូលទៅលេងកម្សាន្តតំបន់ទឹកធ្លាក់ធម្មជាតិភ្នំខៀវ ដែលមានទឹកហូរខួបប្រាំងខួបវស្សាព្រមជាមួយទីកន្លែងលេងទឹកចំនួន ៧ ជាន់ ដែលបញ្ចេញសម្រស់ស្វាគមន៍ភ្ញៀវគ្រប់រដូវកាល។