សិស្សនិស្សិត និងទន្តបណ្ឌិតប្រមាន ៣០០នាក់ បានជួបជុំគ្នានៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងស្នើសុំធ្វើវិសោធនកម្ម មាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលអនុញ្ញាតិឲ្យទន្តគិលានុបដ្ឋាក មានសិទ្ធិបើកបន្ទប់ថែទាំជំងឺមាត់ ធ្មេញដោយឯករាជ្យ។ ការជួបជុំធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦។ គួរំឮកឡើងវិញផងដែរថាច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលត្រូវបានប្រកាសដាក់ឲ្យប្រើនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្មីៗនេះ មាន៩ជំពូក និង៣៥មាត្រា។