Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បវរកញ្ញា​ពិភពលោក ​(MISS GLOBAL) មក​កម្ពុជា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

បវរកញ្ញា​ពិភពលោក ​(MISS GLOBAL) មក​កម្ពុជា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ឧសភា​ម្សិលមិញ​នេះ នាង ចេស៊ីកា ភឺត (Jessica Peart) ជ័យលាភី​លេខ​មួយ​រួម​និង​បរវ​កញ្ញា​៣​រូប​ទៀត អម​ដោយ​ក្រុម ការងារ​របស់​នាង​បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា ផល លក្ខិណា អ្នក​គ្រប់​គ្រង Almond Group បាន​ឲ្យ​ដឹង​ថា​៖ ការ​មក​ដល់​របស់ បវរកញ្ញា​ពិភពលោក គឺ​ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​តាម​រយៈ​ការ​ប្រគុំ​តន្ត្រី​នៅ​សាល​មហោស្រព​ចតុមុខ​នា​ថ្ងៃទី​០៨​ខែ​ឧសភា​ខាង​មុខ​នេះ​។

កញ្ញា​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​ការ​មក​ដល់​របស់​បវរ​កញ្ញា​ពិភពលោក​គឺជា​សារ​បញ្ជាក់​ទៅ​កាន់​​ពិភពលោក​ថា​នៅ​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ សុខ​សុវត្ថិភាព និង​សេដ្ឋកិច្ច​រឹងម៉ាំ ដែល​អាច​ទាក់ទាញ​ភ្ងៀវ​ទេសចរ​អន្តរជាតិ និង​អ្នក​វិនិយោគ​មិន​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​»​សូម​ជម្រាប​ផង​ដែរ​ថា​នៅ​ក្នុង​ចំណោម​វត្តមាន​បវរកញ្ញា​ពិភពលោក​ទាំង ៤​រូប​ក្នុង​នោះ​ជ័យលាភី​លេខ​ពីរ​គឺ​បាន​ទៅ​លើ​នាង ប្រាក់ វិជ្ជនា (Prak Virginia) តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​កូន​ខ្មែរ​កើត​នៅ​សហ​រដ្ឋ​អាមេរិក​។​