ការតវ៉ាប្រឆាំងនឹងវត្តមានលោក Rodrigo Duterte មកកាន់កម្ពុជាបានរៀបចំឡើងដោយប្រជាពលរដ្ឋហ្វីលីពីននៅកម្ពុជាចំនួន៦នាក់។ ការតវ៉ាបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅមុខព្រះបរមរាជវាំង ដោយសាររបស់ពួកគេសង្កត់ធ្ងន់ថា៖ «អំពើឆ្កួតលីលាត្រូវតែបញ្ចប់! ការញាណថ្នាំមិនមែនជាបទឧក្រិដ្ឋ»។
លោក Rodrigo Duterte ជាប់ជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនទី១៦ លោកបានឡើងកាន់តំណែងកាលពីខែមិថុនាឆ្នាំ២០១៦កន្លងទៅ។ក្រោមនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសលោក Duterte នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីទីថ្ងៃ១៣ដល់ថ្ងៃទី១៤ឆ្នាំ២០១៦។