ភ្នំពេញ: ក្រោយការផ្លាស់ប្ដូរពីភោជនីយដ្ឋានប៊ូហ្វេទៅជាកន្លែងទទួលទានអាហារកុម្ម៉ង់លំដាប់ខ្ពស់ ភោជនីយដ្ឋានទន្លេបាសាក់ ១ បច្ចុប្បន្នមានការតុបតែងរចនាហាង និងបរិក្ខារប្រើប្រាស់ដ៏ស្អាតល្អប្រណីត។
ទាំងបរិយាកាស សង្ហារិម ចាន កែវ សមស្លាបព្រា ត្រូវបានតម្រៀបលើតុយ៉ាងរៀបរយស្របតាមលក្ខខណ្ឌហាងលំដាប់ផ្កាយ។ ក្រឡេកទៅមើលបញ្ជីមុខម្ហូបវិញ ភ្ញៀវមានជម្រើសជាច្រើនដូចជាអាហារខ្មែរ ចិន ថៃ និងវៀតណាម ដែលចម្អិនដោយចុងភៅជនជាតិដើម។
ម្ហូបពិសេសប្រចាំហាងមានដូចជា ស៊ុបពីររសជាតិឆ្នាំងនាគ សាច់មាន់ឆាម្រេចផ្ទាប់បាយដំណើប ក្ដាមថ្មឆាម្រេចខ្ចី បង្គាបំពងម៉ាយូណេស អយស្ទ័រក្រឡុកពងទាបំពង ឆ្អឹងជំនីរជ្រូកបំពង និងប្រហុកដុតជ្រញ់ ជាដើម។ សម្រាប់ម្ហូបខ្មែរនៅភោជនីយដ្ឋានទន្លេបាសាក់ ១ មុខម្ហូបខ្មែរដ៏ពេញនិយមជាងគេគឺប្រហុកដុតជ្រញ់។