នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានធ្វើការដុតកម្ទេចផលិតផលខូចគុណភាព ដែលបានចាប់ និងដកហូតពីឈ្មួញជនជាតិវៀតណាម កាលពីខែមិនា ឆ្នាំ២០១៦ កន្លងទៅ។ ផលិតផលខូចគុណភាពទាំងនោះត្រូវបានលាក់នៅក្នុង ផ្ទះលេខ B១០-B២០ នៅបុរីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញ និងដកហូតនូវផលិតផលខូចគុណភាពមានដូចជា៖កាហ្វេវីណា (Vina Cafe) ២៤០កេស និង ២០បាវ ខូលធី (Cool Tea) ៧០កេស កាហ្វេពោត ដេធូដេ (Day to Day) ១៤៨កេស ទឹកត្រី ហាវហុង និងទឹកត្រី ហាវ ហុង ដបជ័រ (Hao Huong) ៤០៤កេស។