ក្នុងរយៈពេលជិតមួយឆ្នាំមកនេះប្រជាជនកម្ពុជាមិនថាកងសន្ដិសុខឬបាតុករឡើយ ទាំងអស់គ្នាបានចំណាយជីវិតព្រមទាំងកម្លាំងកាយជាមួយដំណក់ញើសនិងឈាម ក្នុងអំពើហិង្សា ដែលកើតចេញពីភាពជាប់គាំងក្នុងជម្លោះដ៏សែនជូរចត់ ក្រោយការបោះឆ្នោតរដ្ឋសភាអាណត្ដិទី៥ ប៉ុន្តែទីបំផុត ដំណោះស្រាយនយោបាយត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បំបែកបានយ៉ាងជោគជ័យក្រោមសម្ពាធរៀងៗខ្លួន។