ទោះជាយ៉ាងណាការប្ដូរទីលំនៅពីលើទឹក មកកាន់ទីគោកហាក់នៅមិនទាន់មានភាពប្រសើរឡើងនៅឡើយទេដោយខ្វះខាតខាងជីវភាព ទឹកស្អាត ជាដើម។ តាមការឲ្យដឹងបន្ថែមពីលោក ម៉ាត់ ឡិប ដីមាត់ទន្លេនៅឃុំ កោះខ្សាច់ទន្លា ដែលមានទំហំ ១៣០មx ១៤ម ដែលលោកបានរៃលុយគ្នាទិញ អាចផ្ដល់ទីតាំងជម្រកប្រមាណតែ ៣០ គ្រួសារប៉ុណ្ណោះ ដោយពាក់កណ្ដាលទៀតបន្តរស់នៅលើទូកសិន។