ជារៀងរាល់ឆ្នាំកម្ពុជាបានកំណត់យកថ្ងៃ ១៥ កើត ខែមាឃ ធ្វើជាថ្ងៃបុណ្យជាតិសម្រាប់រៀបចំពិធីបុណ្យ មាឃបូជា។ មាឃបូជា គឺជាថ្ងៃដែលព្រះពុទ្ធដាក់អាយុសង្ខារ ហើយក៏ជាថ្ងៃដែលសំគាល់ថា នៅសល់បីខែទៀត ដល់ថ្ងៃ វិសាខបូជា ដែលជាថ្ងៃព្រះពុទ្ធចូលបរិនិព្វាន។ថ្ងៃពុធ ទី ៣១ ខែមករា ឆ្នាំ២០១៨ ត្រូវនឹង ថ្ងៃ ១៥ កើត ខែមាឃ ពុទ្ធសករាជ ២៥៦១ ប្រជាជនរាប់ពាន់នាក់បានចូលរួមពិធីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃជាង ៤០០អង្គ នៅភ្នំអដ្ឋរស្ស ដែលជាអតីតក្រុងឧត្តុង្គមានជ័យ ហើយបច្ចុប្បន្នជាកន្លែងតម្កល់ព្រះបរមសារីរិកធាតុព្រះពុទ្ធ។ យើងក៏សង្កេតឃើញថានៅពេលយប់ តាមវត្តនានា ក៏មានរៀបចំពិធីសូធ្យធម៌ទេសនា ដុតប្រទីបបំភ្លឺ និង ធ្វើសមាទានសីលផងដែរ។