ផ្ទាំងរូបថត ៧០ សន្លឹកត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងក្នុងចំណោមរូបថតជិត ២០០ សន្លឹក នឹងដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍ឧត្តមឆន្ទៈបៃតង ឬ Cambodia Green Will លើកទី ៤ នៅក្នុងឆ្នាំ ២០១៥ ក្រោមប្រធានបទ «យុវជនដើម្បីបរិស្ថានទីក្រុង» នៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងបំណងបង្កើនការយល់ដឹងពីបញ្ហាបរិស្ថាន និង ស្វែងរកដំណោះស្រាយនៅកម្ពុជា ជាពិសេសនៅតំបន់ទីក្រុង។