កាលពីល្ងាចថ្ងៃទី ៧កន្លងទៅនេះពលរដ្ឋ និងព្រះសង្ឃប្រមាណជា៥០នាក់អង្គ បានសម្រុកធ្វើអន្តរាគមន៍រំដោះព្រះសង្ឃកម្ពុជាក្រោមមួយអង្គ ចេញពីការសាកសួរមិនប្រក្រតីមួយមុនពេលយប់ឈានមកដល់នៅវត្តស្ទឹងមានជ័យក្រុងភ្នំពេញដ៏ចម្រូងចម្រាស់។ ការសាកសួរសម្រុះសម្រួលដោយធម្មការខណ្ឌមានជ័យ និងអនុគណខណ្ឌប្រមាណជាង២ម៉ោង ក្នុងករណីព្រះសង្ឃមួយក្រុមចោទព្រះសង្ឃកម្ពុជាក្រោមព្រះនាម គឹម សីលា ថាបានយកពុទ្ធបដិមាទំលាក់ចូលក្នុងទឹកស្រះទឹកកាលពីថ្ងៃទី៥ ខែធ្នូនេះ។ នេះជាការកោះនិមន្តបំភ្លឺជាលើកទី២ហើយបន្ទាប់ពីការរំសាយការប្រជុំកាលពីលើកទី១ កាលពីថ្ងៃទី៦ធ្នូរ កន្លងទៅ ទោះជាយ៉ាងណាក្ដីការកោះនិមន្តមកបំភ្លឺម្តងទៀតកាលពីថ្ងៃទី០៧ ខែធ្នូនេះត្រូវបានផ្អាកដោយតល់ក្រហល់មុនពេល ស្វែងរកបានដំណោះស្រាយបាន ប៉ុន្តែ តាមព័ត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបាន មកដល់ពេលនេះកុដិលេខ១៧ត្រូវបានដកហូតពីព្រះតេជគុណ គឹម សិលា វិញហើយ ដោយប្រគល់មកជាសម្បត្តិវត្តវិញ។