Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​ផ្ទុយ​គ្នា​រវាង​ចាប៉ី​ដង​វែង និង​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ក្រោយ​ពេល​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ

ភាព​ផ្ទុយ​គ្នា​រវាង​ចាប៉ី​ដង​វែង និង​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ក្រោយ​ពេល​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ

ពិធី​ជួបជុំ​វីរ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លើក​ទីមួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​សប្ដាហ៍​មុន​ដែល​មាន​ព្រឹទ្ធាចារ្យ​ចាប៉ី​ល្បីៗ ៤​រូប​បាន​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ក្នុង​នោះ​មាន​លោក​តាគង់ ណៃ លោកតា អ៊ិន សារុន លោកតា សួន សាន្ដ ព្រម​ជា​មួយ​លោក ណេត ប៉េ ការ​ជួប​ជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​ចាប៉ី​ដង​វែង​។

ស្ថិត​ក្នុង​ពិធី​ជួបជុំ​នេះដែរ​លោក​តា អ៊ិន សារុន ម្ចាស់​ពាន​រង្វាន់​លេខ​មួយ​ផ្នែក​ចាប៉ី​ដង​វែង​ឆ្នាំ​២០០១​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ជ័យលាភី​២​ដង​ជាប់ៗ​គ្នា ទី​១​ផ្នែក​ច្រៀង​ទោល និង​ទី​២​ច្រៀង​ឆ្លង​ឆ្លើយ កេរ្តិ៍ឈ្មោះ​លោកតា​ក៏​បាត់​ស្ងាត់​សូន្យ​ទៅ​តាម​ហ្នឹង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត​លោក​តា គង់ ណៃ ក៏បាន​បន្ថែម​ថា​ការ​ថយ​ចុះ​នៃ​ចំនួន​សិស្ស​រៀន​ក៏​ព្រោះតែ​ពាក្យ​ចចាម​អារ៉ាម​ថា រៀន​ចាប៉ី​អាច​ទទួល​រង​នូវ​ពិការភាព​ដូច​ពួក​គាត់ ប៉ុន្តែ​លោក​បាន​ច្រានចោល​ទាំង​ស្រុង​នូវ​ពាក្យ​ទាំងនោះ និង​ហៅថា​ជា​ការ​បំបាត់​វប្បធម៌​ខ្លួន​ឯង​ចាប៉ី​ដឹង​វែង​ឧបករណ៍​តន្ត្រី​ខ្មែរ​ខ្សែ​ពីរ​មាន​ទម្រង់​ជា​សិល្បៈ​អប់រំ ដែល​បាន​បក​ប្រែ​កំណាព្យ រឿង​ព្រេង ព្រះ​ត្រៃបិដក និង​សត្រា​ផ្សេងៗ​ដោយ​អ្នក​ចម្រៀង​ចាប៉ី ចេញ​ជាត​ន្ត្រី​សាប​ព្រួស​ចំណេះដឹង​ល្បី​សុះសាយ និង​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ដោយ​រាប់​បញ្ចូល​ជា​បេតិកភណ្ឌ​អរូបិយ​នៃ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ព្រឹទ្ធាចារ្យ​ដែល​ជា​អ្នក​ខិតខំ​ថែរក្សា និង​អភិរក្ស​សិល្បៈ​តន្ត្រី​បុរាណ​នេះ​ហាក់​មាន​ជីវភាព​ផ្ទុយ​ស្រលះ​ពី​គ្នា​ទៅ​វិញ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​នេះ​ទៀត​សោត ថវិកា​ចំនួន ២៣០,០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ត្រូវ​បាន​ផ្ដល់​ឲ្យ​កម្ពុជា​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​លើក​ស្ទួយ​ទម្រង់​ចាប៉ី​ដែល​ស្ទើរតែ​ផុត​ដង្ហើម​មួយ​នេះ​។

ព័ត៌មានពាក់ព័ន្ធ