សកម្មជនបងប្អូនភ្លោះការពារបរិស្ថាន និងតំណាងសមាគមនិស្សិតបញ្ញវន្តខ្មែរ បានរួមគ្នាដាក់ញត្តិទៅក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីស្នើសុំឯកសារនៃការសិក្សាចុងក្រោយបំផុតពីផលប៉ះពាល់ ព្រមទាំងសុំបំភ្លឺពាក់ព័ន្ធនឹងលទ្ធភាពសាងសង់ទំនប់វារីអគ្គីសនីសំបូរលើដងទន្លេមេគង្គ ខេត្តក្រចេះ។
បើតាមញត្តិដែលបានដាក់ជូនខាងលើបង្ហាញថាគម្រោងនេះនឹងអាចទាញថាមពលអគ្គីសនីបានរហូតដល់ ២៦០០ មេកាវ៉ាត់។ ទោះជាយ៉ាងណាលោក ជុំ ហួត បានអះអាងថា គម្រោងវារីអគ្គីសនីសំបូរត្រូវបានសិក្សាដោយក្រុមហ៊ុន ចិន ហើយប្រសិនបើវាដំណើរការពិតមែន វាអាចផ្តល់ផលប៉ះពាល់ជាច្រើនចំពោះជីវិតក្នុងតំបន់នោះ។