Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ជិត​ពីរ​លាន​នាក់​បាន​ចេញ​មក​ដង្ហែ​សព​លោក កែម ឡី

មនុស្ស​ជិត​ពីរ​លាន​នាក់​បាន​ចេញ​មក​ដង្ហែ​សព​លោក កែម ឡី

សព​របស់​លោក​ត្រូវ​បាន​រក្សា​ទុក​អស់​រយៈពេល​១៤​ថ្ងៃ​នៅ វត្ត​ពោធិ៍​យារាម ក្នុង​រាជធានី ដោយ​មាន មនុស្ស​រាប់​ម៉ឺន​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខ័ន​របស់​គាត់​មិន​ចេះ​ដាច់។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​ខ្មាំ​កាំភ្លើង​ធ្វើ​ឃាត​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ផឹក​កាហ្វេ​ដូច​សព្វ​ដង។ ជន​សង្ស័យ​ត្រូវ​បាន​នគរបាល​ចាប់​បាន​ក្នុង​ថ្ងៃ​ដដែល​ហើយ​ចម្លើយ​របស់​គាត់​ធ្វើ​ឲ្យ​មហាជន​ដាក់​មន្ទិល។

ជា​ញឹក​ញាប់ លោក កែម ឡី តែង​តែ​រិះគន់​ឥត​សំ​ចី​មាត់​ទៅ​កាន់​គណៈបក្ស​នយោបាយ​មាន​អាសនៈ​នៅ​ក្នុង​សភា​ជាតិ។

ការ​ស្លាប់​របស់​លោក​បាន​ធ្វើ​អ្នក​នយោបាយ​ចង្អុល​មុខ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ជាក់​ស្តែង​មរណៈភាព​របស់​គាត់​កើត​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​ធ្ងន់ៗ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ចំពោះ​របាយ​ការណ៍​របស់​អង្គការ គ្លោបល វីដ្នីស ស្តី​អំពី​បណ្តាញ​ធុរៈកិច្ច​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក កែម ឡី បាន​ធ្វើ​បទ​វិភាគ​រិះគន់​អំពី​រឿង​នេះ​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​នានា។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​បញ្ចេញ​សារ​អុជអាល​មក​លើ​គណៈ​បក្ស​កាន់​អំនាច ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ព្យាយាម​ក្រើន​រំលឹក​មហាជន​អំពី​អ្នក​ដែល​ទទួល​ផល​ពី​មរណៈភាព​នេះ។

ទោះជា​យ៉ាងណា​អ្នក​វិភាគ​នយោបាយ​នានា​បាន​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្អេត​រក​មុខ​ឃាតករ​ពិត​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​ដ៏​ឃោរឃៅ​កណ្តាល​រាជធានី​របស់​កម្ពុជា។