ឆ្លើយតបទៅនិងការដាក់ពាក្យបណ្តឹងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ៦ នាក់ក្នុងចំណោម ៧ នាក់ដែលត្រូវបានសម្ដេចក្រុមព្រះ បណ្តេញចេញពីខែមុន ដោយសំអាងថា បំពានលក្ខន្តិកៈរបស់គណបក្ស។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលើកឡើងថា ព្រះអង្គចង់មានការដោះស្រាយបញ្ហាផ្ទៃក្នុង ជាជាងទៅតុលាការ។ ការថ្លែងនេះធ្វើឡើងកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ.២០១៨ នៅរដ្ឋសភាជាតិ ក្រោយពីបញ្ចប់ការអនុម័ត ច្បាប់វិសាធនកម្មរដ្ឋធម្មនុញ្ញ។