សិស្សនិស្សិត ៣០០០ នាក់នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល នឹងក្លាយជាអ្នកប្រើប្រាស់ចម្បងនៃអគារមន្ទីរពិសោធន៍ បង្ហាញត្រាប់ដែលមានកម្ពស់ពីរជាន់ ទំហំ ៧០០ ម៉ែត្រការ៉េ បំពាក់ដោយឧបករណ៍តាមស្តង់ដារ បារាំង ដូចជាបន្ទប់ ពិគ្រោះជម្ងឺក្រៅ បន្ទប់សម្រាកពេទ្យ បន្ទប់វះកាត់ បន្ទប់សម្ភព និងបន្ទប់សង្គ្រោះបន្ទាន់ជាដើម អគារនេះ នឹងអំណោយផលដល់សិស្សនិស្សិតទទួលបានការអប់រំមួយនៅក្នុងបរិយាកាសជាក់ស្ដែង ដែលពួកគាត់អាចអនុវត្តផ្ទាល់ៗជាមួយនិងឧបករណ៍សិប្បនិមិត្តមុនពេលធ្វើការចុះកម្មសិក្សា។