ខណៈពេលដែលបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាមឡើងកម្តៅ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ា គឹមហុង ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានចេញមុខធ្វើសន្និសិទសារព័ត៌មានបកស្រាយលើបញ្ហាការចោទប្រកាន់របស់គណបក្សប្រឆាំងថារដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ផែនទីដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីឲ្យទៅភាគីវៀតណាម។
ការលើកឡើងរបស់បក្សប្រឆាំងនេះត្រូវបានលោក វ៉ា គឹមហុង ច្រានចោល និងលើកផ្ទុយមកវិញថា កម្ពុជាបានទឹកដីក្នុងទីតាំងនោះប្រមាណជា ១០០ ម៉ែតចូលជ្រៅខាងក្នុងដែនដីវៀតណាមដោយការចរចា។
នៅពេលបញ្ចប់សន្និសិទសារព័ត៌មាន អ្នកតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ំ សំអាន ត្រូវបានបណ្តេញចេញពីទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលដែលលោកកំពុងផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាននៅខាងក្រៅសាលប្រជុំ។