កំហឹងអ្នកតវ៉ាបឹងកក់ប្រមាណជា ៣០ នាក់ ដែលបានធ្វើការតវ៉ានៅមុខតុលាការរាជធានីភ្នំពេញបានឡើងកម្ដៅខ្លាំងនៅពេលដែលស្ថាប័ននេះ សម្រេចចោទលោកស្រី ទេព វណ្ណី និងលោកស្រី បូវ សោភា ពីបទញុះញង់ និងប្រព្រឹត្តបទឧក្រិដ្ឋកម្មជាអាថ៌ ព្រមទាំងបញ្ជូនទៅពន្ធនាគារព្រៃសរ។ លោកស្រី ហួត ចាន់សុវណ្ណ ដែលជាបងស្រីបង្កើតរបស់លោកស្រី ទេព វណ្ណី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះគឺជាការចោទយ៉ាងអយុត្តិធម៌ទៅលើប្អូនស្រីរបស់លោកស្រី និងជាទង្វើដែលមិនអាចទទួលយកបាន។