Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រូបិយប័ណ្ណ​រីងហ្គីត​ធ្លាក់​ចុះ ប៉ះពាល់​ពលករ​​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី

រូបិយប័ណ្ណ​រីងហ្គីត​ធ្លាក់​ចុះ ប៉ះពាល់​ពលករ​​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី

តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ​មក​ត្រឹម​​៤.៤៥​ ​រីងហ្គីត​ស្មើ​១ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​បៀវត្សរ៍​របស់​ពលករ​ចំណាក​ស្រុក​​កម្ពុជា​ដែល​មាន​ប្រមាណ​ជាង​ ៣ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​។ ​អ្នកស្រី ម៉មផុន ​ម៉ូនីតា ​ពលករ​​ធ្វើ​ការ​​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​លើ​ស្ត្រី និង​កូន​របស់​ពួក​គាត់​ថា «កាល​ពី​មុន ៣០០ ​រីង​ហ្គីត​ស្មើ​១០០ដុល្លារ ប៉ុន្តែ​ឥឡូវ ៤៥០ ​រីងហ្គីត​ទើប​ស្មើ​១០០ដុល្លារ មាន​ន័យ​ថា​បើ​យើង​ទៅ​ធ្វើការ​នៅ​ហ្នឹង​អត់​មាន​ផល​ចំណេញ​ទេ!!»។ ក្រៅ​ពី​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​ម៉ាឡេស៊ី អ្នក​ស្រី​ក៏​បាន​បន្ថែ​ម​ថា​ ពលករ​កម្ពុជា​ដែល​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​ក៏​ជួបប្រទះ​និង​បញ្ហា​អសន្តិសុខ និង​មាន​ការ​រឹត​ត្បិត​សិទ្ធិ​មួយ​ចំនួន​ផង​ដែរ។