កើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅឆ្នាំ ១៩៣៥ ជាខ្មែរសែចិនឆៅដែលឪពុកម្ដាយរបស់លោកជាអ្នកភៀសខ្លួនមកពីខេត្តសាន់ធូ ប្រទេសចិនក្នុងហេតុផលរត់គេចពីគ្រោះទុរភិក្ស និងសង្គ្រាមនៅប្រទេសចិន។
អាយុបាន ៦ ខែម្តាយរបស់លោកបាននាំត្រឡប់ទៅរស់នៅស្រុកចិនហើយអាយុ ៥ ឆ្នាំ ទើបត្រឡប់មកកម្ពុជាវិញ។
លោកមានខ្សែជីវិតកម្សត់ក្រីក្រតាំងតែវ័យកុមារព្រមទាំងបានរស់នៅឆ្លងកាត់របបដឹកនាំប្រទេសចំនួន ៥ នៅកម្ពុជាក្នុងឆាកជីវិតជាង ៨ ទសវត្សរ៍របស់លោក។ លោកបានដឹង និងឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍ជាច្រើនទាំងក្នុងពេលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម និងប្រទេសជាតិមានសន្ដិភាព។ នេះជាខ្សែជីវិតរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង វ័យ ៨២ ឆ្នាំ។
អានពិស្ដារៈ https://goo.gl/ol9V5i