នៅទីបំផុតលោក កឹម សុខា បានវិលមកចូលរួមកិច្ចប្រជុំសភាវិញហើយបន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោកដែលគេជឿថាជាផ្លែផ្កានៃកិច្ចប្រជុំសម្ងាត់រវាងគណៈបក្សធំៗទាំងពីរ។ កិច្ចប្រជុំសភាគឺដើម្បីផ្តោតទៅលើច្បាប់ស្ដីពីការទូទាត់ថវិការទូទៅរបស់រដ្ឋសភាឆ្នាំ២០១៥ ប៉ុន្តែហាក់ពុំត្រូវបានមេដឹកនាំកំពូលៗទាំងពីរផ្តោតសំខាន់នោះទេ ពួកគាត់ បានចាកចេញពាក់ កណ្តាលទីដើម្បីបើកកិច្ចប្រជុំដោយឡែកពីគ្នាដោយគេចវេសពីការសួរនាំពីអ្នកកាសែត។