Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ខឹម វាសនា៖ ខ្ញុំ​បង្កើត​គណបក្ស​មួយ​ដើម្បី​បម្រើ​ការ​យល់​ឃើញ​របស់​ខ្ញុំ

លោក ខឹម វាសនា៖ ខ្ញុំ​បង្កើត​គណបក្ស​មួយ​ដើម្បី​បម្រើ​ការ​យល់​ឃើញ​របស់​ខ្ញុំ

លោក​ ខឹម​ វាសនា ជា​កូន​កំព្រា​រស់​នៅ​ជាមួយ​ម្ដាយ​ ដោយ​ឪពុក​លោក​ស្លាប់​ចោល​តាំង​ពី​លោក​​មាន​អាយុ​៦​ឆ្នាំ។ លោក​កើត​នៅ​ឆ្នាំ ១៩៦៥​ នៅ​ភូមិ​ពានា ឃុំ​ក្តឿងរាយ ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង។ ក្រោយពី​​ប្រឡង​ជាប់​វិញ្ញាបនបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ ១៩៨៦ លោក​ក៏​បាន​សិក្សា​នៅ​នាយកដ្ឋាន​ភាពយន្ត​។ ក្នុង​អាជីព​ជា​តារា​សម្តែង​​បាន​ធ្វើ​ឲ្យ​លោក​ប្រៀបធៀប​ជីវិត​របស់​លោក​ទៅ​នឹង​ព្រះពុទ្ធ កាល​ទ្រង់​នៅ​ក្នុង​​ព្រះបរមរាជវាំង ហើយ​​ទស្សនៈ​នេះ​ក៏​ញ៉ុះញ៉ុង​ឲ្យ​លោក​ចង់​ផ្លាស់​ប្តូរ​របៀប​ជីវិត​ទាំងឡាយ​របស់​អ្នក​សិល្បៈ​នៅ​ជំនាន់​នោះ។ ប៉ុន្តែនៅឆ្នាំ១៩៩៧ លោក​បែរ​ជា​រក​ឃើញ​វិធី​​ជីវិត​ជា​អ្នក​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង។ សព្វថ្ងៃ​លោក​មាន​គណបក្ស​ផ្ទាល់​ខ្លួន​ដើម្បី​បម្រើ​ឲ្យ​ទស្សនៈ​នយោបាយ​របស់​លោក​ ដោយ​ជឿ​ថា​គឺជា​គន្លឹះ​​តែ​មួយ​គត់​ក្នុង​ការ​​ផ្លាស់ប្ដូរ​កម្ពុជា​ឲ្យ​ជា​សង្គម​ថ្មី​ស្រឡាង​មួយ។

ព័ត៌មានពាក់ព័ន្ធ