ភ្នំពេញ: ក្រសួងការពារជាតិកាលពីម្សិលមិញបានសម្រេចចាត់តាំងមេធាវីឲ្យដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសក្រោយពីបានបង្ហោះសារនយោបាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយអះអាងពីហេតុផលដែលតុលាការរំលាយគណបក្សសង្គ្រោះជាតិដោយសារបក្សកាន់អំណាចខ្លាចបែកបាក់ផ្ទៃក្នុង និងបានថ្លែងសូមឲ្យកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាលឈប់ស្ដាប់បញ្ជាមេដឹកនាំរបស់ពួកគេ។