កម្ពុជាអាចនឹងត្រូវម្ចាស់ជំនួយ កាត់ជំនួយរបស់ខ្លួនបន្តិចម្ដងៗនាពេលខាងមុខ បើមើលតាមរយៈការវិវត្តចុងក្រោយនៅកម្ពុជាទាំងនយោបាយ និងវិស័យសេដ្ឋកិច្ច នេះបើតាមការលើកឡើងរបស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា នៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការវាយតម្លៃអំពីសុចរិតភាពធុរកិច្ចថ្នាក់ជាតិ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧។