បើទោះជាអស់ជំនឿលើតុលាការកម្ពុជា អតីតកងនារីទាមទារឯករាជ្យពីបារាំងលោកយាយ អ៊ឹម ម៉ាលេន បានរំលឹកថា គាត់បានចូលរួមធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពកាលពីឆ្នាំ ១៩៩៧ ជាពេលដែលលោកយាយត្រូវបានបាត់បង់សមត្ថភាពដើរដោយសារកម្ទេចគ្រាប់បែកខ្ទាតចំឆ្អឹងត្រគាករបស់គាត់។ ដោយឡែកឆ្នាំ ២០១៦ នេះ គឺជាឆ្នាំគម្រប់ ១៩ឆ្នាំ ហើយ ហើយជនរងគ្រោះនៅតែបន្តត្រឡប់មកកាន់ទីតាំងនេះវិញដើម្បីធ្វើការគោរពវិញ្ញាណខន្ធដល់បាតុករចំនួន ១៦នាក់ និងទាមទាររកយុត្តិធម៌សម្រាប់ពួកគាត់។ លោក សម រង្សី មេដឹកនាំបាតុកម្មដែលរួចផុតជីវិតនិងសព្វថ្ងៃជាប្រធានគណៈបក្សសង្គ្រោះជាតិ និរទេសបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកប្រមាណជាង ២០០នាក់ តាមរយៈ ស្កែប (Skype) នៅថ្ងៃទី ៣០ ខែមិនា នេះថាតុលាការប្រទេសបារាំងគឺកំពុងបើកការស្រាវជ្រាវស្វែងរកជនដៃដល់លើករណីបោកគ្រាប់បែកទៅលើហ្វូងបាតុករមុខអតីតរដ្ឋសភាកាលពី ឆ្នាំ១៩៩៧ វិញហើយ។