ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងទិសដៅការងារឆ្នាំ ២០១៨ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងបានក្រសួងសម្រេចបានក្នុងឆ្នាំ ២០១៧ ដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងការធ្វើទំនើបកម្មក្រសួងជាដើម។ ទោះបីមានការខិតខំប្រឹងប្រែង និងទទួលបាន សមិតផលការងារធំធេងយ៉ាងណា ក៏ក្រសួង នៅមានចំណុចខ្វះខាតទាមទារឲ្យមានការកែលំអ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងរិះគន់នៅក្នុងអង្គសន្និបាត លើបច្ចេកទេសធ្វើផ្លូវជាតិលេខ ៨ ដែលជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៦A ទៅផ្លូវជាតិលេខ ៧ ថាមិនមានគុណភាព។