Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក Scott Neeson ប្រែពី​ដី​គំនរ​សំរាម ទៅ​ជា​សាលារៀន​ស្តង់ដារ​អន្តរជាតិ

លោក Scott Neeson ប្រែពី​ដី​គំនរ​សំរាម ទៅ​ជា​សាលារៀន​ស្តង់ដារ​អន្តរជាតិ

អគារ​មធ្យមសិក្សា​ថ្មីសន្លាង កម្រិត​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា បាន​ផុស​ឡើង​ពី​គំនរ​​សំរាម​​ស្ទឹង​មាន​ជ័យ​ ជា​ក្ដី​សង្ឃឹម​ថ្មី​ដល់​​ក្មេងៗ​ក្នុង​ដំបន់​។ សាលារៀន NEESON CRIPPS ACADEMY បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​នេះ​ហើយ។

កុមារ​ដែល​រស់នៅ​ពឹងផ្អែក​លើ​គំនរ​សំរាម​មួយ​ចំនួន​មិន​មាន​សូម្បី​តែ​ឱកាស​​រៀន​នៅ​ សាលា​រដ្ឋ ឥឡូវ​នេះ​ពួកគេ​រំភើប​ចំពោះ​គម្រោង​ការ​អប់រំ​លំដាប់​ពិភពលោក​ដ៏​អស្ចារ្យ​ពី​លោក ស្កត់ នីស័ន ដែល​ពួកគេ​តែង​ហៅ​គាត់​មិន​ដាច់​ពី​មាត់​ថា លោក​ពុក។

NEESON CRIPPS ACADEMY ជា​សាលា​មធ្យមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ សាង​សង់​លើ​ដី​គំនរ​សំរាម​មាន​​បណ្ដោយ​ ២០ ​ម៉ែត្រ និង​ទទឹង​ ១៨ ​ម៉ែត្រ កម្ពស់​៥ជាន់ និងមាន៣២បន្ទប់​​ ចាប់ផ្ដើម​សាងសង់​កាល​ពី​ឆ្នាំ ២០១៥ ក្រោម​កិច្ច​សហការ​រវាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វែលក្រូ និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម CookFox Architects មូលដ្ឋាន​នៅ​ក្រុង​ញីវយ៉ក​ ដែល​​ផ្ដល់​ប្លង់​រចនា​ដោយ​ឥត​គិត​ថ្លៃ