លោក William Heidt ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងពេលដែលកំពុងទស្សនៈកិច្ចមហោស្រព វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាលើកទី ៤ ថា វិស័យអប់រំរបស់កម្ពុជានៅពេលបច្ចុប្បន្ន ដឹកនាំដោលលោក ហង់ ជួណារ៉ុន កំពុងតែដើរលើផ្លូវត្រឹមត្រូវ ដែលក្រសួងអប់រំបានខិតខំយកចិត្តទុកដាក់ផ្ដោតទៅលើមុខវិជ្ជា វិទ្យាសាស្ត្រ និងវិស្វកម្ម បច្ចេកវិទ្យា និងគណិតវិទ្យា ហើយសកម្មភាពទាំងនេះនឹងដឹកនាំកម្ពុជាឲ្យមានការផ្លាស់ប្ដូរជាវិជ្ជាមានទៅថ្ងៃអនាគត។