កម្ពុជានិងចិន បាញ់គ្រាប់ពិតចំនួន ១៨ ០០០ គ្រាប់សម្រាប់ការសមយុទ្ធយោធាលំហាត់នាគមាសលើកទីពីរ នៅលើទីលានបាញ់គ្រាប់ពិតក្នុងខេត្តកំពង់ស្ពឺ ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៨ ចំខួបទី ៦០ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
ប្រទេសចិនបានបញ្ជូនកង កម្លាំង និង មន្ត្រីចិនចំនួន ២១៦ នាក់រួមនឹងគ្រឿងសព្វាវុធចំនួន ២៥ គ្រឿងក្នុងនោះមាន ដូចជា រថពាសដែក ៨ គ្រឿង ឧទ្ធម្ភាគចក្រ ៣ គ្រឿងផងដែរ បាននិងកំពុងសមយុទ្ធរួមគ្នានៅថ្ងៃនេះ ជាមួយនឹងគ្រឿងសព្វាវុធនិងកងកម្លាំងកម្ពុជា ៣៥៨ នាក់ ក្រោមប្រធានបទប្រឆាំងអំពើរភារវកម្ម និង ការងារមនុស្សធម៌។