បើនិយាយពីសង្វាក់ យើងច្រើនតែគិតទៅដល់ខេត្តបាត់ដំបង។ តែពេលនេះ មិនបាច់ចំណាយពេលជិះទៅបាត់ដំបងដើម្បីញ៉ាំសង្វាក់ទេ។ នៅទីក្រុងភ្នំពេញ មានកន្លែងច្រើនគួរសមដែលលក់សង្វាក់អាំងនេះ។
ក្នុងចំណោមកន្លែងលក់សង្វាក់ ទាំងនោះ មួយកន្លែងស្ថិតនៅទល់មុខវត្តបទុមវត្តី មានឈ្មោះថា «សង្វាក់គ្រួសារខ្ញុំ» ដែលបានបើកលក់អស់រយៈពេល ៤ ឆ្នាំ កន្លះមកហើយ មានភ្ញៀវចូលញ៉ាំពេញៗ មិនថាអ្នកជិះ កង់ ម៉ូតូឬឡាននោះទេ។