កែប: ដល់ភ្លាមឃើញភ្លែតចង់រត់ឡើងឡានត្រឡប់ក្រោយបែរប្រូច។ ប៉ុន្ដែប្រសិនបើហ៊ានប្រថុយដើរគយគន់ញែកសំរាមចេញពីភ្នែកដោយសម្លឹងតែទៅលើឆ្នេរពណ៌ស្ករត្នោត និងព្រៃដូងដុះត្រសងតាមឆ្នេរ ភាពស្រស់ស្អាតដ៏ទាក់ទាញនឹងរំលេចឡើងពិតប្រាកដ។
នេះគឺជាការលើកឡើងរបស់ភ្ញៀវទេសចរដែលខិតខំស្កាត់តាំងពីនាយតាមបណ្ដាខេត្ដនានាមកដល់រមណីយដ្ឋានឆ្នេរបង្កប់សម្រស់ក្រោមគំនរសំរាមរប៉ាត់រប៉ាយចាប់ពីច្រកចូលរហូតដល់ឆ្នេរ។