កម្លាំងសន្តិសុខខណ្ឌសែនសុខជាង១០០នាក់ រារាំងប្រជាសហគមន៍កម្មករ និងសង្គមស៊ីវិលប្រមាណ២០០នាក់ មិនឲ្យធ្វើការជិះកង់ជាក្បួន ដើម្បីដាក់ញត្តិទៅរដ្ឋសភាដើម្បីបង្ហាញពីការរងផល់ប៉ះពាល់លើសិទ្ធិស្ត្រីក្នុងសង្គមកម្ពុជា។ ការរារាំង និងបិទផ្លូវដោយកម្លាំងសន្តិសុខ របស់ខណ្ឌសែនសុខបានធ្វើឡើងនៅមុខក្រសួងកិច្ចការនារី ត្រង់ចំណុចដែលប្រជាសហគមន៍កម្មករ និងសង្គមស៊ីវិលនាំគ្នាប្រមូលផ្ដុំដើម្បីដង្ហែក្បួនរបស់ខ្លួនទៅរដ្ឋសភា។ សកម្មភាពនេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍មួយព្រឹកធំការពីថ្ងៃទី៨ មិនា ឆ្នាំ២០១៦ម្សិលមិញនេះ។