ការធានារ៉ាប់រងអាយុជីវិតកំពុងក្លាយជាប្រធានបទដ៏សំខាន់មួយខណៈពេលដែលជីវភាពរបស់ ប្រជាជនកម្ពុជាកំពុងវិវឌ្ឍន៍ស្របទៅតាមខ្សែបន្ទាត់នៃ ជីវិតបែបស៊ីវិល័យ ដូចទៅនឹងបណ្តាប្រជាជន រស់នៅតាម ប្រទេសជឿនលឿននានាលើពិភពលោក។ តម្រូវការនេះ បានទាក់ទាញឲ្យ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍បង្កើនល្បឿនគួរឲ្យភ្ញាក់ផ្អើលដោយ ចាត់ទុកការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈធនាគារជា យុទ្ធសាស្ត្រទីផ្សារដ៏សំខាន់មួយ របស់ក្រុមហ៊ុននេះដើម្បី ផ្តល់ជូនពលរដ្ឋកម្ពុជានូវកញ្ចប់ ធានារ៉ាប់រងអាយុជីវិតដ៏សាកសមបំផុតសម្រាប់តម្រូវការរបស់ពួកគេ និងក្រុមគ្រួសារ។
សំភាសន៍លោក រ៉ូប៉ឺត អ៊ីលីអត (Robert Elliott) អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា៖ ការធានារ៉ាប់រងអាយុជីវិត មិនទាន់ទទួលបានការយល់ដឹងច្រើននៅឡើយនៅក្នុងប្រទេសកម្ពុជា ព្រោះវិស័យនេះទើបតែចាប់ផ្ដើមនៅឆ្នាំ២០១២ ។ ដូច្នេះការចាប់ដៃគូជាមួយធនាគារជាវិធីសាស្ត្រមួយដែលកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការជួយឱ្យយើងខិតកាន់តែជិតទៅកាន់ទីផ្សារគោលដៅ បូករួមទាំងការបំពេញបន្ថែមលើសេវាកម្មធនាគារដែលមានស្រាប់។ ជាឧទាហរណ៍ នៅពេលដែលអតិថិជនខ្ចីប្រាក់ និងដាក់ទ្រព្យបញ្ជាំផ្សេងៗ ការធានារ៉ាប់រងអាយុជីវិតរបស់ មេនូឡាយហ្វ៍ នឹងអាចការពារពួកគាត់ពីហានិភ័យផ្សេងៗបាន។
ដោយជឿជាក់ថាក្រុមហ៊ុន មេនូឡាយហ៍ ជា ក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនេះ ធនាគារស៊ីអាយ អិមប៊ី បានសម្រេចចុះកិច្ចព្រមព្រៀងចាប់ដៃ ជាមួយនឹងក្រុមហ៊ុនមេនូឡាយហ្វ៍ ដើម្បីបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ខ្លួន ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នេះ។
សំភាសន៍ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ ធនាគារស៊ីអាយអិមប៊ី៖ ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដូឆ្នេះផលិតផលធានអាយុជីវិតនេះគឺវាអាស្រ័យទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ដោយសារជីវភាពប្រជាជនចេះតែកើនឡើង ជាទូទៅសង្គមដែលស៊ីវិល័យគេតែងតែប្រើផលិតផលធានារ៉ាប់រងនេះ ដូឆ្នេះខ្ញុំជឿថាយើងគឹកំពុងធ្វើតំណើរឋិតលើផ្លូវត្រូវ។
មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេលំដាប់ថ្នាក់អន្តរជាតិមួយ ដែលបាន និងកំពុងបម្រើអតិថិជនរបស់ខ្លួនរាប់លាននាក់មកហើយនៅទូទាំងសកលលោក ចាប់តាំងពីឆ្នាំ ១៨៨៧ មក។ បទពិសោធន៍រយឆ្នាំរបស់ មេនូឡាយហ្វ៍ បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាជំនួយការ ដ៏មានសារៈសំខាន់ប្រកបដោយទំនុកចិត្តខ្ពស់សម្រាប់ប្រជាជនអាស៊ីជាច្រើន រួមទាំងប្រជាជនកម្ពុជាផងដែរក្នុងការរៀបចំ អនាគតហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
សំភាសន៍លោក រ៉ូប៉ឺត អ៊ីលីអត អគ្គនាយកប្រតិបត្តិ និងជាក្រុមហ៊ុន មេនូឡាយហ្វ៍៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់កំណើតឡើងក្នុងតំបន់អាស៊ីតាំងពីឆ្នាំ១៨៩៧ មក។ ដូច្នេះក្រុមហ៊ុនយល់ច្បាស់ណាស់អំពីទីផ្សារអាស៊ី។ ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងបើកទូលាយ ដូច្នេះយើងបានឃើញឱកាសនៅពេលដែលប្រជាជនមានជីវភាពធូរធារមានការកើនឡើង ហើយពួកគាត់ពិតណាស់នឹងមានតម្រូវការដូចគ្នាទៅនឹងអតិថិជនរបស់យើងនៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង ហ្វីលីពីន និងជប៉ុនជាដើម ហើយនេះគ្រាន់ជាការរាប់ឈ្មោះត្រួសៗតែប៉ុណ្ណោះចំពោះទីផ្សារប្រតិបត្តិការរបស់យើង។ ការអភិវឌ្ឍន៍នេះដើរស្របគ្នាទៅនឹងទស្សនវិស័យរបស់យើងក្នុងការពង្រីកវិសាលភាពនៅក្នុងតំបន់អាស៊ី ហើយទីផ្សារកម្ពុជាគឺជាទីផ្សារដ៏ល្អបំផុតរបស់យើង ហើយយើងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ ទីផ្សារមួយនេះ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.manulife.com.kh ឬ www.cimbbank.com.kh