មនុស្សម្នា និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានចូលរួមធ្វើគារវកិច្ចជាចុងក្រោយចំពោះ សពរបស់ស្ថាបត្យករលោកបណ្ឌិតព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ។ ពិធីបុណ្យនេះត្រូវបានរៀបចំដោយក្រុមការងារបុណ្យជាតិរបស់ព្រះបរមរាជវាំង ដែលមានការចូលរួមពីអាជ្ញាធរអប្សរា។ សពរបស់លោកត្រូវបានបូជានៅវេលាម៉ោង ៣ និង ៣៦នាទីរសៀល ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៧ ក្នុងក្រុងសៀមរាប។