ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបើកការស៊ីបអង្កេតទៅលើករណីលោក កឹម សុខា ពីបទពុករលួយក្នុងការ ទិញផ្ទះ និងផ្ដល់លុយឲ្យគូកំណាន់របស់លោក ដែលមានក្នុងខ្សែអាត់សំឡេងដែលលោក ស្រី ចំរើន បានយកជាភស្តុតាង សម្អាងដាក់ប្ដឹង។ បន្ទាប់ពីការប្រជុំពិភាក្សាបើកទ្វាប្រមាណជាង២ម៉ោងដែលយើងកម្រឃើញ ទៅលើពាក្យបណ្ដឹងផ្សេងៗ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចាត់តាំងឲ្យក្រុមមន្ត្រី ធ្វើកោសល្យវិច័យ ខ្សែអាត់សំឡេង និងសម្រេចនឹងផ្ដល់ចម្លើយថា និងទទួលយកបណ្ដឹងនេះឬក៏អត់ថ្ងៃព្រហស្បតិ៍ខាងមុខ។