ក្នុងសប្ដាហ៍នេះលោកទេសរដ្ឋមន្ដ្រីបានអត្ថាធិប្បាយបន្តពីជីវិតនយោបាយរបស់លោកជាមួយនឹងឥស្សរជននយោបាយមួយចំនួនពិសេសជាមួយលោក សឺន សាន អតីតប្រធានរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF)។ រណសិរ្សនេះចាប់កំណើតនៅខែតុលាឆ្នាំ ១៩៧៩ មានមូលដ្ឋាននៅព្រំដែន កម្ពុជា-ថៃ។