ភ្នំពេញ: អ៊ុយ គុយទាវ គឺជាភោជនីយដ្ឋានមួយដែលបង្កើតឡើងដោយមេចុងភៅចំណានប្រចាំប្រទេសកម្ពុជាគឺលោក លូ ម៉េង ដោយមានច្រើនសាខានៅទីក្រុងភ្នំពេញ រហូតមកដល់បច្ចុប្បន្ននេះ អ៊ុយ គុយទាវ បានពង្រីកសាខាមួយដ៏ធំនៅបឹងកេងកង។
អ៊ុយគុយទាវ បឹងកេងកងនេះកាន់តែលេចធ្លោនៅត្រង់ថា អគារនេះគឺជាអគារចាស់បុរាណសង់តាំងពីឆ្នាំ ១៩៦០ ច្នៃជាអក្សរ V ជាសា្នដៃរបស់លោក វណ្ណ មូលីវណ្ណ។