ប្រទេសប្រមាណ៨០មកពីជុំវិញពិភពលោកបានចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៌ទេសចរណ៍កម្ពុជាលំដាប់អន្តរជាតិ Cambodia Travel Mart ហៅកាត់ថា CTM។
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយធ្វើការណាត់ជួបពិភាក្សារវាងអ្នកធុរកិច្ចមកពីជុំវិញពិភពលោកជាង ១០០នាក់ជាមួយនឹងប្រត្តិប័ត្រករជាតិនិងអន្តរជាតិប្រមាណ៨០ក្រុមហ៊ុននៅទីក្នុងខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយនឹងក្រុមហ៊ុន Slick Booth រួមជាមួយក្រុមហ៊ុន TTG Asia Media។