ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្លិប Manchester City នឹងមិន​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស ឡើយ ក្រោយ​ពី​បាន​ប៉ះទង្គិច​ជាមួយ​អ្នក​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប Wigan បន្ទាប់​ពី​ក្រុម​កំពុង​នាំមុខ​លើ​តារាង Premier League បាន​ធ្លាក់​ចេញ​ពី FA Cup។

Aguero បាន​ប៉ះទង្គិច​ជាមួយ​នឹង​អ្នកគាំទ្រ​ម្នាក់​របស់ Wigan ក្នុង​ពេល​អ្នកគាំទ្រ​ជាច្រើន​នាក់​បាន​រត់​ចូល​ទីលាន ក្រោយ​ពី​ក្រុម​របស់​ក្របខ័ណ្ឌ League One ដណ្តើម​បាន​ជ័យជម្នះ ១-០ ក្នុង​ការ​ប្រកួត​ជុំ​ទី ៥ កាល​ពី​ថ្ងៃ​ចន្ទ។

រូបភាព​វីដេអូ​នា​កីឡដ្ឋាន DW បាន​បង្ហាញ​ថា Aguero លើកដៃ​របស់​គេ​រុញ​ទៅ​លើ​អ្នក​គាំទ្រ​រូប​នោះ ហើយ​ក្រោយ​មក ត្រូវបាន​គេ​ហាម​ឃាត់​វិញ។ Aguero បាន​អះអាង​ថា រូបគេ​បាន​រង​នូវ​ការ​ស្តោះ​ទឹកមាត់​ពី​លើ៕